khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា
     
    ចែករំលែក ៖

    នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្មាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាស្តីពី៖ «ការផ្តល់ព័ត៌មានបឋម សម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា» នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលពីសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យស្ថានសភាកម្ពុជា។

    សូមជម្រាបផងដែរថា អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល០៤ព្រឹក គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរៀបចំរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) ដោយផ្តោតសំខាន់លើប្រធានបទស្តីពី៖

    -បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា

    -គោលការណ៍ក្រមសីហលធម៌សភារបស់សមាជិកព្រឹទ្ធសភា

    -មុខាងារទាំងបីរបស់ព្រឹទ្ធសភា (មុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានកាអនុវត្តច្បាប់)

    -តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនានានៃព្រឹទ្ធសភា តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមផ្សេងៗនៃព្រឹទ្ធសភា៖ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមមិត្តភាព និងក្រុមការងារអន្តរជាតិរបស់ព្រឹទ្ធសភា

    -ការអនុវត្តថវិការបស់គណៈកម្មការនានា និងក្រុមផ្សេងៗរបស់ព្រឹទ្ធសភា តាមគោលការណ៍ថវិកាតាមកម្មវិធី

    -លក្ខន្តិកៈសមាជិកព្រឹទ្ធសភា និងអភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភា

    -ផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា

    -តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    -យន្តការ និងសេវាគាំទ្ររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    -ទស្សនវិស័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០១៨-២០២៤)

    -និងបទបង្ហាញស្តីពីសេវាគាំទ្ររបស់វិទ្យាស្ថានសភាកម្ពុជា (PIC)៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេន អាមេរិក ចូលជួបសម្តែងការគួរសម
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា